Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ អ្នក​ជំនាញ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​មិន​ល្អ ដោយ​អ្នកសារព័ត៌មាន​៧១​នាក់​រង​ការធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ឆ្នាំ២០២០ - មករា ១១, ២០២១
22 minutes Posted Jan 11, 2021 at 3:29 pm.
0:00
22:44
Download MP3
Show notes
អ្នក​តស៊ូ​មតិ​ខាង​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ លើកឡើង​ថា​ក្នុង​ឆ្នាំ​២០២០ មាន​ការ​ចាប់​ខ្លួន ឃាត់ខ្លួន​និង​ធ្វើ​ទុក្ខបុកម្នេញ​ចំនួន​៣៦​ករណី​លើ​អ្នក​សារព័ត៌មាន​សរុបយ៉ាង​តិច​៧១​នាក់​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៥​ក្នុង​ប្រទេស​កម្ពុជា។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា បាន​ថ្លែងនៅ​ក្នុង​កម្មវិធី Hello VOAកាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​មករា​ឆ្នាំ​២០២១​ថា​ទោះ​បី​ជាករណី​ខ្លះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មានអាជីព​ក៏​ដោយ ក៏​អ្នក​សារព័ត៌មាន​ភាគ​ច្រើនត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ពេល​ពួកគេបំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួន។ លោក​ថ្លែង​ថា «‍កាល​ណា​យើង​មាន​ការ​ចោទ​ប្រកាន់ ការ​ប្តឹងផ្តល់​តាម​ផ្លូវ​តុលាការ​ បងប្អូន​អ្នក​សារព័ត៌មាន ជា​[ពិសេស]​អ្នក​ដែល​មាន​ការ​ស្រលាញ់​ ពេញ​ចិត្ត​ចំពោះ​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន...រង់ចាំ​តែ​ត្រូវ​ចោទ​ប្រកាន់​នេះ ខ្ញុំ​គិត​ថា​វា​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ទាំង​អស់​ហ្នឹង»៕
(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១១ មករា ២០២១)