Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។
មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧសភា 10, 2024
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ  ឬហៅកាត់ ថា​IDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់អ្នកធ្វើការ ក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផងដែរ។ (លោកស៊ុន ណារិន, Hello VOA, ភ្នំពេញ ៨ ឧសភា ២០២៤)
May 9, 2024
22 min
Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​មាន​ប្រសិទ្ធភាព​​  - មេសា 26, 2024
ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើងកម្តៅជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួនបាន​ត្អូញត្អែរពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រក្តៅ​ខ្លាំង​។ ​ក្រសួង​ការងារ​កាលពី​ដើម​ខែមេសាបាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​អនុវត្តវិធានការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កម្តៅ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ លើកឡើង​ថា ​ដើម្បី​ឱ្យ​វិធានការ​កាត់​បន្ថយ​កម្តៅមាន​ប្រសិទ្ធភាព​ លុះត្រាតែ​រដ្ឋាភិបាលអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ​នីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)
Apr 25, 2024
24 min
Hello VOA៖ ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ មាន​ផល​ប្រយោជន៍​ច្រើន ប៉ុន្តែ​កម្ពុជា​ត្រូវ​ពិចារណា​លើ​ចំណុច​មួយ​ចំនួន - មេសា 12, 2024
ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប តម្លៃ​ប្រមាណ​ ១.៧០០​លាន​ដុល្លារ​អាមេរិក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ដែល​កំពុង​ដំណើរ​ការ និងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត ដែល​កំពុង​សាងសង់។ គម្រោង​ទាំង​អស់​នេះ​ជា​ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer) ឬ​ហៅ​ថា​ សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ។ លោក រ៉ឹម សុខវី  អ្នក​ស្រាវ​ជ្រាវ​ទំនាក់ទំនង​កម្ពុជា​និង​ចិន ថ្លែង​ថា ​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​ថា​ តើ​ក្រុមហ៊ុន​ឯកជន​អាច​នឹង​គ្រប់​គ្រង​ហេដ្ឋរចនា​សម្ព័ន្ធ​ធំៗ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​កម្រិត​ណា ប្រសិន​បើ​រដ្ឋាភិបាល​ជ្រើស​រើស​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មេសា ២០២៤)
Apr 11, 2024
23 min
Hello VOA សំឡេង​ជំនាន់​ថ្មី៖ បច្ចេកវិទ្យា​រ៉ូបូត​ផ្តល់​ការងារ​ដល់​យុវជននិង​ពង្រឹង​​សេដ្ឋកិច្ច​ជាតិ​​​​​​  - មេសា 08, 2024
ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បច្ចេកវិទ្យារ៉ូបូត​ចាប់​ផ្តើមទទួល​បាន​ការ​ចាប់​អារម្មណ៍និង​ការប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយគេ​ឃើញ​មាន​ការ​ប្រើប្រាស់​រ៉ូបូត​សម្រាប់បម្រើការងារ​តាម​ផ្ទះ និង​តាម​គ្រឹះស្ថាន​ឧស្សាហកម្ម​មួយ​ចំនួនផងដែរ​។ លោក អ៊ាន សុខណាង វិស្វករ​នៃ​ក្រុមហ៊ុន AI FARM​ ROBOTICS លើក​ឡើង​ថា បច្ចេកវិទ្យា​រ៉ូបូត​កំពុង​បង្កើត​ឱកាសការងារដល់យុវជនកម្ពុជា ​ដែល​ចាប់​យក​ជំនាញ​បច្ចេកវិទ្យាមួយ​នេះ ស្របពេល​ដែល​វា​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​សម្រួល​ដល់វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឱ្យ​កាន់​តែ​រីកចម្រើន​៕​ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មេសា ២០២៤)
Apr 8, 2024
21 min
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ - មេសា 01, 2024
ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី បានថ្លែងថា សូមកុំឱ្យស្រ្តីឬយុវតីកម្ពុជាយកកត្តាភេទរបស់ខ្លួនធ្វើជាឧបសគ្គ ហើយសូមយកសក្កានុពលរបស់ខ្លួនទៅកំណត់ទិសដៅនិងសុបិនរបស់ពួកគេ៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០១ មេសា ២០២៤)
Apr 1, 2024
27 min
Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មីនា 28, 2024
ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា ១លាននាក់ផ្សេងទៀតកំពុងធ្វើចំណាកស្រុកដោយមិនមានឯកសារ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ស្រ្តីជាពលករចំណាកស្រុកបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ប៉ុន្តែពួកគេនៅតែបន្តរងអំពើហិង្សា និងការរើសអើង៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ មីនា ឆ្នាំ២០២៤)
Mar 28, 2024
26 min
Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024
ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)
Mar 11, 2024
23 min
Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មីនា 08, 2024
រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារស៊ីដាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយកម្ពុជាជាពិសេសលើផ្នែកអភិបាលកិច្ចល្អ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ បញ្ហានីតិរដ្ឋ បញ្ហាយុត្តិធម៌ លើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ជំនួយស៊ុយអែតផ្តោតលើវិស័យរសើបទាំងនេះ ដែលខុសពីជំនួយរបស់ប្រទេសផ្សេងទៀត។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៧ មីនា ២០២៤)
Mar 7, 2024
23 min
Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មីនា 04, 2024
ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី ​អេង ​ចាន់​ឌី​។ ​នៅ​ក្នុងកម្មវិធី​ Hello VOA ​អ្នក​ស្រី​ ចាន់ឌី បាន​ថ្លែង​ថា ​ការស្វែងរកជំនួយគឺ​ជាភាពឆ្លាត​វៃ​សម្រាប់ភាពជាអ្នក​ដឹក​នាំរបស់ស្រ្តី​៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០៤ ​មីនា ​២០២៤)
Mar 4, 2024
25 min
Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ 23, 2024
ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណាកស្រុកដល់ប្រជាពលរដ្ឋ និងពលករ ជួយកាត់បន្ថយការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាព៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កុម្ភៈ ២០២៤)
Feb 22, 2024
22 min
Load more