Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ វិញ្ញាសា​សម្រាប់​អាស៊ាន​ក្នុង​ល្បែង​យុទ្ធសាស្ត្រ​មហាអំណាច - មករា ០៧, ២០២១
28 minutes Posted Jan 7, 2021 at 3:27 pm.
0:00
28:23
Download MP3
Show notes
ការចុះស្រកស្រុត​នៃ​លទ្ធិ​ពហុភាគី​និយម​ក្នុងនយោបាយ​អន្តរជាតិ និង​ការប្រកួតប្រជែង​គ្នា​ជា​ប្រព័ន្ធ​រវាង​ចិន និង​សហរដ្ឋអាមេរិក បាន​ក្លាយជា​វិញ្ញាសា​ថ្មី​មួយ​សម្រាប់​ស្ថាប័ន​អាស៊ាន​ដែល​ចងបាច់​ប្រទេស១០ នៅ​អាស៊ីអគ្នេយ៍។ ក្នុង​កម្មវិធី Hello VOA ប្រចាំខែអំពី​អាស៊ាន ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្រប​សម្រួល លោក ជួន វិសាល ការីនិពន្ធរង​នៃ​វេទិកា​ភាពជាដៃគូ​យុទ្ធសាស្ត្រ​យុវជន​អាស៊ាន​អូស្ត្រាលី បាន​សាកល្បង​វិភាគ​លើ​វិញ្ញាសា​សម្រាប់​អាស៊ាន​ក្នុង​ល្បែង​យុទ្ធសាស្ត្រ​មហាអំណាច​នាយុគសម័យ​ថ្មីនេះ។ លោក ជួន វិសាល ស្នើឱ្យ​មាន​ការវិនិយោគ​ពង្រីក​ទំហំ​ថវិកា​ប្រតិបត្តិការ​សម្រាប់​លេខាធិការដ្ឋាន​អាស៊ាន និង​ពង្រឹង​តួនាទី​ស្ថាប័ន​នេះ ក្នុង​កាលៈទេសៈ​នៃ​បញ្ហា​ប្រឈម​ថ្មី​នេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១)