Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ អ្នកជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចូល​ជា​សមាជិក EITI ដើម្បី​តម្លាភាព​ចំណូល​ប្រេង - មករា ១៤, ២០២១
24 minutes Posted Jan 14, 2021 at 4:07 pm.
0:00
24:08
Download MP3
Show notes
អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា កង្វះ​សុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ចំណូល​បាន​មក​ពី​ប្រេង​នៅ​កម្ពុជា​ បាន​បង្ក​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ចាត់ចែង​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​ជាតិ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​ ខែ​មករា​ ឆ្នាំ​២០២១ ​ថា ​កម្ពុជា​គួរ​តែ​ពិចារណា​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ ឬ​ហៅកាត់​ថា​ EITI (Extractive Industries Transparency Initiative)។ លោក​ថ្លែង​ទៀត​ថា «‍ធ្វើ​ម៉ិច​ធានា​ថា​ ​ទឹក​ប្រាក់​ដែល​យើង​រក​បាន​ ចំណូល​ដែល​យើង​រក​បាន​ពី​ប្រេង​ហ្នឹង ​នឹង​ក្លាយ​ជា​ធនធាន​មួយ​ដែល​អាច​បន្ត​ទៅ​ទៀត​ដោយ​មិន​មាន​ការ​បាត់​បង់​ចំណូល​ហ្នឹង​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៤ ខែ​មករា ឆ្នាំ​២០២១)