Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​មាន​ប្រសិទ្ធភាព​​ - មេសា 26, 2024
24 minutes Posted Apr 25, 2024 at 6:09 pm.
0:00
24:05
Download MP3
Show notes
ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើងកម្តៅជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួនបាន​ត្អូញត្អែរពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រក្តៅ​ខ្លាំង​។ ​ក្រសួង​ការងារ​កាលពី​ដើម​ខែមេសាបាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​អនុវត្តវិធានការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កម្តៅ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ លើកឡើង​ថា ​ដើម្បី​ឱ្យ​វិធានការ​កាត់​បន្ថយ​កម្តៅមាន​ប្រសិទ្ធភាព​ លុះត្រាតែ​រដ្ឋាភិបាលអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ​នីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)