Show notes
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែនលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែន។ ក្នុងសំណុំរឿងតែមួយនេះ តុលាការក៏បានផ្ដន្ទាទោសសកម្មជន ២នាក់ទៀត ឱ្យជាប់ពន្ធនាគារជិត ២ឆ្នាំផងដែរ។ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងតំណាងប្រទេសប្រជាធិបតេយ្យរិះគន់ធ្ងន់ៗចំពោះសេចក្តីសម្រេចនេះថា ជាការរំលោភសិទ្ធិបញ្ចេញមតិ និងជារឿងអយុត្តិធម៌។

