ពេលព្រឹក
ពេលព្រឹក
RFA
អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរក្រហម ថា សហមេធាវីលោក ខៀវ សំផន សុំមោឃៈភាពការផ្ដន្ទាទោសកូនក្ដីមួយជីវិតជារឿងប្រមាថអ្នករងគ្រោះ
5 minutes Posted Aug 17, 2021 at 8:21 pm.
0:00
5:39
Download MP3
Show notes
អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបន្ដបើកសវនាការ​លើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២ ថ្ងៃទី១៧សីហានេះ។ សវនាការថ្ងៃទី២នេះ សហមេធាវីលោក ខៀវ សំផន ស្នើឲ្យតុលាការកំពូលទម្លាក់ចោលសាលក្រមដែលផ្ដន្ទោទោស លោក ខៀវ សំផន មួយជីវិត។ អ្នករងគ្រោះនៅក្នុងរបបខ្មែរ អះអាងថា ការការពារកូនក្ដីគឺជាសិទ្ធិរបស់សហមេធាវី ក៏ប៉ុន្តែការពិតនៅតែជាការពិត ដែលមិនអាចប្រកែកបានគឺលោក ខៀវ សំផន ជាមេដឹកនាំបាតដៃប្រឡាក់ឈាម ដែលត្រូវតែទទួលទោសបែបនេះហើយ។