ពេលព្រឹក
ពេលព្រឹក
RFA
អ្នក​ភូមិក្បាល​រមាស ស្នើនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់គម្រោងរុះរើផ្ទះពួកគាត់
4 minutes Posted Aug 18, 2021 at 5:55 pm.
0:00
4:57
Download MP3
Show notes
ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​៥៣ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បញ្ឈប់​គម្រោង​រុះរើ​ផ្ទះ របស់​ពួកគាត់​នៅ​ភូមិ​ចាស់ ដែល​លិចទឹក​ជាង ៤ ឆ្នាំ​មក​ហើយ ដោយសារ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។ ​តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា គម្រោង​រុះរើ​ផ្ទះ​លិច​ទឹក ពុំ​មាន​ផល​ប៉ះពាល់​នោះ​ទេ។​