Show notes
ពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គក្រោម ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលព្រួយបារម្ភខ្លាចក្រែង បាក់ច្រាំងទន្លេបន្តទៀត ដែលប៉ះពាល់ដល់លំនៅឋានពួកគាត់ និងធ្លាក់ចុះទិន្នផលត្រីកាន់តែធ្ងន់។ ការព្រួយបារម្ភនេះ គឺដោយសារតំបន់នោះមានសកម្មភាពបូមខ្សាច់ទ្រង់ទ្រាយធំជាច្រើនឆ្នាំមកហើយ ដោយគ្មានស្ថាប័នណាទប់ស្កាត់នៅឡើយទេ។ អ្នកភូមិថា កន្លងទៅមានផ្ទះពលរដ្ឋជាច្រើនខ្នង បាក់ស្រុតចូលទន្លេ ដោយគ្មានការផ្តល់សំណងអ្វីទាំងអស់។

