ពេលព្រឹក
ពេលព្រឹក
RFA
«ការ​ផ្អឹប​ទុក​រឿង​ក្តី​មន្ត្រី​សង្គ្រោះ​ជាតិ ជា​​យុទ្ធសាស្ត្រ​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង»
8 minutes Posted Aug 15, 2021 at 7:53 pm.
0:00
8:03
Download MP3
Show notes
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​សកម្មជន​​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០០នាក់នៅ​តុលាការ​ក្រុង​ភ្នំពេញ​នោះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក។ មន្ត្រី​សិទ្ធិមនុស្ស​​វិញ​ឱ្យ​ដឹង​ថា ការ​អូស​បន្លាយ​សំណុំ​រឿង​បែបនេះ​រំលោភ​លើ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស​របស់​ជន​ជាប់​ចោទ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បកស្រាយ​ថា ភាព​យឺតយ៉ាវ​នៃ​សំណុំ​រឿង​ខ្លះ​អាច​ដោយសារ​តែ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។