Show notes
សាច់ញាតិបុរសដែលស្លាប់ពេលប៉ូលិសឃុំខ្លួនសួរចម្លើយនៅនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កាលពីដើមមេសា បន្តទទូចស្នើសុំឲ្យមន្រ្តីពាក់ព័ន្ធពន្លឿនការស៊ើបអង្កេត និងចាត់វិធានការច្បាប់លើជនដៃដល់ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់។ មន្រ្តីសង្គមស៊ីវិលយល់ថាសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃគួរតែស៊ើបអង្កេតករណីនេះឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់មានទំនុកចិត្តលើស្ថាប័នអនុវត្តច្បាប់ ។

