Show notes
ក្រុមគ្រួសារសាច់ញាតិ និងមេធាវី ទាមទារឲ្យតុលាការពន្លឿននីតិវិធីជំនុំជម្រះក្ដី និងដោះលែងអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិឲ្យបាននៅក្រៅឃុំវិញ ក្រោយពីពួកគេមួយចំនួន បានជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារជិត១ឆ្នាំកន្លះហើយ ដោយមិនទាន់បើកសវនាការរកខុសត្រូវឲ្យចប់សព្វគ្រប់នៅឡើយ។ សង្គមស៊ីវិល យល់ថា តុលាការគួរតែពិចារណាដោះលែងក្រុមអ្នកជាប់ឃុំផ្នែកនយោបាយ ដើម្បីឲ្យពួកគេបានមករស់នៅជួបជុំគ្រួសារវិញ។

