Show notes
អង្គការការពារសិទ្ធិជនជាតិភាគតិចឱ្យដឹងថា ជនជាតិវៀតណាមបានបណ្តែតផ្ទះទឹកខ្នាតធំដែលមានបែចិញ្ចឹមត្រីផ្អឹបជាប់ខាងក្រោមប្រមាណ ១រយខ្នង ចេញពីតំបន់ទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ កាន់ប្រទេសវៀតណាមជាបន្តបន្ទាប់រយៈពេល ៤សប្តាហ៍មកហើយ ប៉ុន្តែអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យចូលប្រទេសវៀតណាមវិញទេ ។ ពលរដ្ឋវៀតណាមឱ្យដឹងថា អាជ្ញាធរវៀតណាមបានប្រាប់ពួកគាត់ថា រដ្ឋាភិបាលវៀតណាមជំរុញឱ្យអ្នករស់នៅលើជម្រកបណ្តែតទឹកទាំងអស់ ត្រូវវិលត្រឡប់ទៅរស់នៅលើផ្ទៃទន្លេសាបវិញ។

