Show notes
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ សាកសួរសកម្មជនបក្សប្រឆាំងពីររូបដែលកំពុងជាប់ឃុំ នៅថ្ងៃទី១៥ ខែកក្កដា ជុំវិញសំណុំរឿងរួមគំនិតក្បត់។មេធាវីការពារក្តី និងគ្រួសារ ស្នើសុំឲ្យតុលាការ ពិចារណាដោះលែងសកម្មជនទាំងពីររូបឲ្យមានសេរីភាពវិញ ព្រោះពួកគាត់ គ្រាន់តែអនុវត្តសិទ្ធិនយោបាយស្របតាមច្បាប់ ដើម្បីការពារផលប្រយោជន៍សង្គមជាតិ ដូច្នេះគ្មានគំនិតក្បត់ជាតិនោះទេ។

