Show notes
អតីតប្រធានអង្គការសិទ្ធិមនុស្សមួយរូប បាន ចំណាយពេល៣០ឆ្នាំ ប្រឹងប្រែងលើកស្ទួយវិស័យសិទ្ធិមនុស្សនៅកម្ពុជា។ លោកឲ្យដឹងថា លោកបានឆ្លងកាត់នូវបទពិសោធន៍ និងបញ្ហាប្រឈម និងការធ្វើទុក្ខបុកម្នេញនានាជាច្រើន ក្នុងការងារនេះដោយមិនចុះចាញ់ទេ។ លោកជំរុញឲ្យពលរដ្ឋគ្រប់រូបបន្តដំណើររួមគ្នាលើផ្លូវលើកស្ទួយសិទ្ធិមនុស្សនេះ ដើម្បីជំរុញឲ្យកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

