Show notes
ពលករខ្មែរមួយគ្រួសារដែលឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ កំពុងរស់នៅបែកបាក់ពីប្រពន្ធកូនយ៉ាងលំបាក អំឡុងពេលរដ្ឋាភិបាលថៃបិទខ្ទប់ទីក្រុងបាងកក។ ពលរដ្ឋខ្មែរមួយគ្រួសារនេះមានជីវភាពខ្វះខាតក្រោយពីពួកគេបានឆ្លងជំងឺកូវីដ១៩អស់រយៈពេលជិត២ខែមកនេះ។ពួកគាត់ត្រូវបានថៅកែថៃបង្ខាំងនៅក្នុងបន្ទប់តូចមួយដាច់ដោយឡែកពីគ្នានៅទីក្រុងបាងកក ដោយផ្ដល់ស្បៀងអាហារបន្តិចបន្តួចប៉ុណ្ណោះ។

