Show notes
តុលាការខេត្តត្បូងឃ្មុំសម្រេចផ្តន្ទាទោសសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី សរុប១៤នាក់ដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ក្រុមគ្រួសារសកម្មជនទាំងនោះចាត់ទុកសេចក្តីសម្រេចនេះថាជារឿងអយុត្តិធម៌ ខណៈមន្រ្តីសង្គមស៊ីវិលចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

