Show notes
ប្រជាសហគមន៍ការពារព្រៃព្រះរកា ឱ្យដឹងថា បច្ចុប្បន្នមានរោងសិប្បកម្មកែច្នៃឈើនៅតែកើតមានច្រើនព័ទ្ធជុំវិញ ព្រៃព្រះរកា ក្នុង ស្រុកចំនួន៣ របស់ខេត្តព្រះវិហារ។ ម្ចាស់រោងសិប្បកម្មទាំងនោះ ទទួលទិញឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃព្រះរកា ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មកែច្នៃគ្រឿងសង្ហារឹម ទីផ្សារក្នុងស្រុកជាច្រើនឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យព្រៃការពារមួយនេះ ប្រឈមវិនាសហិនហោច។

