ពេលព្រឹក
ពេលព្រឹក
RFA
សង្គមស៊ីវិល និងអ្នកការពារបរិស្ថាន ជំរុញឱ្យរបបឯកបក្ស គិតគូរ​ពី​ផលប៉ះពាល់​លើ​បរិស្ថាន​ដោយសារ​​​​​​​​​​​​​​ក្រុមហ៊ុន​ចិន
7 minutes Posted Jul 1, 2021 at 8:42 pm.
0:00
7:17
Download MP3
Show notes
មន្ដ្រីសង្គមស៊ីវិល និងអ្នកស្រលាញ់បរិស្ថាន ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គិតគូរយកចិត្តទុកដាក់ពីផលប្រយោជន៍ធនធានធម្មជាតិ និងបញ្ចៀស​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ ស្របពេល​រដ្ឋាភិបាលបើកដៃឱ្យក្រុមហ៊ុនចិន​មក​វិនិយោគ​នៅកម្ពុជា។ ពួកគេសង្កេតឃើញថា កន្លងទៅក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជា​មិនមានតម្លាភាព ជួយធ្វើឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អនោះទេ ហើយក្រុមហ៊ុន​ចិនខ្លះបានបំផ្លាញធនធានធម្មជាតិ និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៀតផង។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនចិនមួយប្រការវិនិយោគទុន​ក្នុងទឹកប្រាក់​ប្រមាណ​ជាង ២០០រយលានដុល្លា (២០៥,០០០.០០០) និងគ្រោងការសាងសង់​រោងចក្រ​ផលិត​កង់​ឡាន​ក្នុងខេត្តព្រះសីហនុ។