SBS Khmer - SBS ខ្មែរ
SBS Khmer - SBS ខ្មែរ
SBS
កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ
2 minutes Posted Sep 9, 2026 at 5:40 am.
0:00
2:37
Download MP3
Show notes
កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។