SBS Khmer - SBS ខ្មែរ
SBS Khmer - SBS ខ្មែរ
SBS
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦
** របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅអូស្រ្តាលីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ** បុរសម្នាក់ត្រូវជាប់ពន្ធនាគារបីឆ្នាំ បន្ទាប់ពីកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិន។ ** ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀ ដោះស្រាយអត្រាកើនឡើងនៃការលួចរថយន្ត និងចោរគាស់ផ្ទះ។
Sep 12
5 min
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើការបាក់ច្រាំង បណ្តាលមកពីអ្វីឱ្យពិតប្រាកដ។
Sep 11
3 min
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។
Sep 11
13 min
ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។
Sep 11
4 min
តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដែរឬទេ?
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់សេវាកម្មគាំទ្រដែលឆ្លើយតបតាមវប្បធម៌។#sbsaudiopodcast
Sep 10
14 min
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលអូស្ត្រាលីបើកបង្ហាញផែនការសម្រាប់គម្រោងបម្រុងទុកឧស្ម័នថ្នាក់ជាតិជាលើកដំបូង។ ** ការគាំទ្រដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិនៅក្រៅប្រទេស ក្នុងទិវា R U OK? ** ប្រទេសនេប៉ាល់ស្វែងរកថវិកាជាង ៧ ពាន់លានដុល្លារដើម្បីកសាងឡើងវិញបន្ទាប់ពីទឹកជំនន់ ។#sbsaudiopodcast
Sep 10
5 min
កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ
កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
Sep 9
2 min
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆ្មក់ចូលឆែកឆេរ នៅទីស្នាក់ការកណ្តាលរបស់សហជីពសំណង់ CFMEU។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានការពារកម្មវិធីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ៥៦០លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់ថាសូកប៉ាន់សុំសន្លឹកឆ្នោត។ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ លោកស្រី Blanche d'Alpuget បានទទួលមរណភាពក្នុងជន្មាយុ ៨២វស្សា។
Sep 9
12 min
រដ្ឋមន្ត្រីមហាផ្ទៃក​ម្ពុជាណែនាំឱ្យពិនិត្យឡើងវិញលើការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ជាអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ លើការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានរកឃើញថា ការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក តាមបណ្ដាខេត្តមួយចំនួនមានតម្លៃ ថ្លៃកប់ពពក និងខុសប្រក្រតី។
Sep 9
7 min
What are my rights if stopped by police in Australia? - តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ក្នុងប្រទេសអូស្ត្រាលី?
Police officers have a range of operational powers they can exercise under legislation, including to ask questions, give ‘move on’ directions and conduct searches. Here’s what you need to know about your basic rights and obligations in a police interaction. - នៅប្រទេសអូស្ត្រាលី មន្ត្រីប៉ូលិសមានអំណាចផ្លូវច្បាប់ជាច្រើន ក្រោមច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ ស៊ើបអង្កេតបទល្មើស និងអនុវត្តច្បាប់ចរាចរណ៍។ អំណាចទាំងនោះរួមមាន អំណាចសួរនាំ ផ្តល់ទិសដៅឱ្យ «បន្តដំណើរ» និងធ្វើការរុករកឆែកឆេរ ប៉ុន្តែមានតែក្នុងកាលៈទេសៈដែលកំណត់ដោយច្បាប់ប៉ុណ្ណោះ។
Sep 8
11 min
Load more