RFI - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI Cambodian
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
​តើ​ដំណើរ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​គួរ​ឱ្យ​ទុក​ចិត្ត​កម្រិត​​ណា​?​ - 04/03/2020
ការ​ដួល​សន្លប់​មនុស្ស​នៅ​កម្ពុជា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​កើត​មន្ទិល​សង្ស័យ​ថា ពួក​គេ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា​ក្នុង​ខ្លួន​។ ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ចេញ​មក​បដិសេធ​ថា ជា​ព័ត៌មាន​ប្រឌិត​បំផុល​សង្គម និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​បំប៉ោង​ព័ត៌​មាន​ទាំង​នោះ​ថែម​ទៀត​។ អ្នក​ឃ្លាំ​មើល​សង្គម​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា​បក​ស្រាយ​និង​ពន្យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ទាំង​ឡាយ​ទាំង​ពួង​របស់​ប្រជា​ពលរដ្ឋ​។ ឆ្លង​តាម​ការ​ពិនិត្យ​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ ទាំង​ក្រសួង​សុខា​ភិបាល​កម្ពុជា និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​អះអាង​ដូច​គ្នា​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កើត​ជា​ថ្មី​នៅ​កម្ពុជា​ឡើយ​។
Mar 4, 2020
​តើ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ទេស​ចរណ៍​ក្នុង​ស្រុក​អាច​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ឬ​ទេ​?​ - 03/03/2020
ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរកំសាន្ត​ទៅ​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ២០១៩​មាន​ប្រហែល​២លាន​នាក់​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូលមកម្ពុជាវិញមាន៦,៦​លាន​នាក់​។ ប៉ុន្តែរយៈពេល​២ខែ​ដើមឆ្នាំនេះ ភ្ញៀវ​ទេសចរ​បរទេស​មកកម្ពុជាបានធ្លាក់ចុះ១៥% ប៉ុន្តែ​នៅ​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ​។ ឆ្លើយ​តប​នឹង​ការ​ធ្លាក់ចុះ​នៃចំនួនភ្ញៀវទេសចរ​បរទេស​នៅឆ្នាំ​២០២០នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​កំសាន្ត​នៅក្នុង​ប្រទេសដើម្បី​លើក​ស្ទួយវិស័យនេះឡើងវិញ។ តើការជំរុញឲ្យមានកំណើនទេសចរណ៍ក្នុងស្រុក​អាចទប់ទល់​នឹង​ការ​ធ្លាក់ចុះ​ចំនួនភ្ញៀវទេសចរបរទេសបានឬទេ?
Mar 3, 2020
តើ​​ការ​​អំពាវ​​នាវ​​របស់​​សហភាព​អឺរ៉ុប ​នៅ​មា​ន​ទំងន់​លើ​កម្ពុជា​ទៀត​ទេ​ ក្រោយ​សេចក្តី​សម្រេច​លើ ​EBA​?​ - 01/03/2020
សហភាព​អឺរ៉ុប​តាម​រយៈគណៈកម្មការ​អឺរ៉ុប​ដែល​ទើប​តែ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដក​ផ្នែក​ខ្លះ ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ​កាល​ពី​ថ្ងៃទី ​២៧ ​កុម្ភៈ ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​បើក​លំហ​សេរីភាព​នយោបាយ ​និង​បង្កើត​លក្ខខ័ណ្ឌ​ចាំ​បាច់​នានា ​ដើម្បី​ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​​កម្ពុជា​ឡើង​វិញ​។​ ក្នុង​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំង​អស់ ​​ដោយ​ឥត​លក្ខខ័ណ្ឌ​ផង​ដែរ​។ ​​ប៉ុន្តែ​ភ្លាមៗ​នោះ​​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ច្រាន​ចោល​។ ​ដូច្នេះ​ តើ​ការ​អំពាវនាវ​របស់​សហភាព​អឺ​រ៉ុប​ជា​ថ្មី​នេះ ​អាច​មាន​ទំងន់ ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​ជំហរ​ដែរ​ឬទេ​ ក្រោយ​ពី​សេចក្តី​សម្រេច​លើ ​EBA​?
Mar 1, 2020
ដើម្បី​ការពារ​ព្រៃ​ឈើ និង​ធន​ធាន​ធម្មជាតិ តើ​មាន​ភាព​ចាំ​បាច់​យ៉ាង​ណាពី​ការ​ចូល​រួម​របស់​សហគមន៍​ព្រៃ​ឡង់​?​ - 29/02/2020
ក្រសួងប​រិស្ថាន និងសហគម​ន៍ការពារព្រៃឡង់​ទំនងជាដើរដ​ល់ផ្លូវបំបែ​កហើយ ឬយ៉ាងណានោះទេ ខណៈដែលប្រ​ជាសហគមន៍ព្រៃឡ​ង់ត្រូវបានហា​មឃាត់កាលពីពេ​លថ្មីៗនេះ មិនឲ្យបំពេញការ​ងារស្ម័គ្រចិត្ត​ដូចកាលពីមុន ក្នុងការល្បាត​នៅក្នុងតំបន់ព្រៃ​ឡង់ និងការពា​រធនធានធម្មជាតិឯទៀត។ ក្រសួ​ងបរិស្ថានបា​នបញ្ជាក់ថា ក្រសួង​មួយនេះនឹងមិ​នបោះបង់ចោ​លកិច្ចសហ​ការជាមួយសហ​គមន៍ព្រៃឡង់នោះ​ទេ ក៏ប៉ុន្តែតម្រូ​វឲ្យសហគមន៍​ព្រៃឡង់នានា មានច្បា​ប់ទំលាប់ត្រឹម​ត្រូវ។ ចំណុចនេះត្រូ​វបានរិះគ​ន់ថា ជាការរឹតត្បិ​តសិទ្ធិ ហើយវាងនឹ​ងអាចមានភា​ពចំរូងចំរះ​បន្ថែមទៀត ប្រសិ​នបើសហគមន៍ព្រៃ​ឡង់មិន​អនុវត្តតាមការចង់​បានរបស់​ក្រសួង​បរិស្ថាន​។
Feb 29, 2020
​តើ​អ្វី​ទៅ​ជា​ដំណោះ​ស្រាយ​បន្ទាន់ ដើម្បី​សង្រ្គោះ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កុំ​ឱ្យ​បិទ​ទ្វារ​ព្រោះ​ខ្វះ​វត្ថុ​ធាតុ​ដើម​?​ - 28/02/2020
ម្សិល​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ឱ្យ​ដឹង​ថា មាន​រោង​ចក្រ​កាត់​ដេរ​ចំនួន​១០​ហើយ បាន​ចាប់​ផ្តើម​ស្នើ​ព្យួរ​ការងារ ក៏​ប៉ុន្តែ​មិន​មែន​ជា​ការ​ព្យួរ​ទាំង​ស្រុង​នោះ​ទេ។ លោក​វាយ​តម្លៃ​ថា រោង​ចក្រ​វាយន​ភណ្ឌ​ប្រមាណ​ជា ២០០​រោង​ចក្រ នឹង​ជួប​បញ្ហា​ខ្វះ​វត្ថុ​ធាតុ​ដើម ហើយ​នឹង​ប៉ះ​ពាល់​ដល់​កម្មករ​ប្រមាណ​ជា ១៦ម៉ឺន​នាក់​។ ដូច្នេះ នៅ​ក្នុង​ស្ថាន​ភាព​បន្ទាន់​បែប​នេះ តើ​កម្ពុជា​គួរ​ដំណោះ​ស្រាយ​យ៉ាង​ណា​ខ្លះ​ទៅ ដើម្បី​ទប់​ទល់​កុំ​ឱ្យ​មាន​រោង​ចក្រ​បិទ​ទ្វារ និង​ព្យួរ​ការងារ​កម្មករ​?
Feb 28, 2020
​តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​គួរ​រុះរើ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋា​ភិបាល​?​ - 27/02/2020
មិន​យូរ​ទេ សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​ក្នុង​អាណត្តិ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​រុះរើ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​បង្ហាញ​ឱ្យ​ដឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ ជា​ការ​កត់​សម្គាល់ កាល​ពី​អាណត្តិ​មុន លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ធ្លាប់​បាន​រុះរើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​ខ្លះ​ដែរ​ក្នុង​គោល​បំណង​ដូច​គ្នា​នេះ​។ ដូច្នេះ បើ​សិន​ជា​នឹង​មាន​ការ​រុះរើ​នា​ពេល​ខាង​មុខ​នេះ​មែន តើ​គួរ​រុះរើ ឫ​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ពិត​ប្រាកដ​របស់​រដ្ឋា​ភិបាល​?
Feb 27, 2020
​លោក ហ៊ុន សែន៖ ​កម្ពុជា​មិន​បោះ​បង់​ចោល​អាមេរិក អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ​ - 26/02/2020
នៅ​ក្នុង​ឱកាស​នៃ​ការ​ថ្លែង​សារ​ពិសេស ស្តីពី​ស្ថាន​ភាព​ថ្មីៗ​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​វិភាគ​នយោបាយ និង​សង្គម គឺ​លោក​បណ្ឌិត មាស នី ថា ជា​គោល​ជំហរ របស់​កម្ពុជា មិន​បាន​បោះ​បង់​ចោល​អាមេរិក និង​អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​ជ្រើស​រើស យក​ភាគី​ណា​មួយ រវាង​ចិន និង​អាមេរិក​នោះ​ដែរ​។ ការ​បញ្ជាក់​ច្បាស់ៗ​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើ​ឲ្យ​អ្នក​តាម​ដាន​នយោបាយ និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា ជា​ជំហាន​មួយ​ដ៏​វិជ្ជ​មាន ដែល​កម្ពុជា​គប្បី​ប្រកាន់​យក​គោល​នយោបាយ​អព្យា​ក្រឹត្យ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន​។
Feb 26, 2020
​តើ​វិធាន​ការ​របស់​រដ្ឋ​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ និង​ការ​បិទ​រោង​ចក្រ​មួយ​ចំនួន អាច​ទប់​ទល់​បាន​កម្រិត​ណា​?​ - 25/02/2020
ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ឆ្នាំ​២០២០ ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​Covid-19 ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ថយ​ចុះ​ចំនួន​ភ្ញៀវ​បរទេស​ជា​ពិសេស​ចិន និង​ការបិទ​រោងចក្រ​មួយ​ចំនួន​ដោយសារ​អស់​វត្ថុ​ធាតុដើម រដ្ឋាភិបាល​កម្ពុជាបានដាក់ចេញ​វិធានការ​ចាំបាច់មួយ​ចំនួនដើម្បី​ឆ្លើយតបនឹងវិបត្តិនេះ។ ឆ្លើយតបចំពោះ​ការ​ថយចុះ​ភ្ញៀវទេសចរ រដ្ឋាភិបាល​សម្រេច​មិនយកពន្ធ​លើសណ្ឋាគារ និង​ផ្ទះសំណាក់ នៅខេត្តសៀមរាបរយៈ​ពេល៤ខែ។ ចំណែក​ដំណោះ​ស្រាយ​នៃការបិទរោងចក្រ​មួយវិញ រដ្ឋាភិបាល​នឹង​ធានារកការងារថ្មីឲ្យកម្មករ និង​បើក​វគ្គបណ្តុះបណ្តាល​ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន៦០%។ តើ​វិធានការ​ទាំង​នេះ​អាច​ទប់​ទល់​បាន​កម្រិត​ណា​?
Feb 25, 2020
​នៅ​ពេល​ជន​ជាតិ​វៀត​ណាម​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ភាសា​និង​វប្បធម៌​ខ្មែរ​ ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ត្រូវ​ទទួល​បាន​ដូច​គ្នា​ - 24/02/2020
ជនជាតិវៀតណាម​ចំនួន​៣៦​នាក់ បានចូល​រៀន​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយ​នៅ​ឯ​ខេត្ត​តា​កែវ​ ​មុន​ពួកគេ​ចូល​សញ្ជាតិ​ខ្មែរ។​ វគ្គ​ដំបូង​ដែល​មាន​រយៈ ​ពេល​៣ខែ នេះ​គឺបង្រៀន​ពួកគេ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ យល់​ដឹង​ពី​វប្បធម៌ ប្រវត្តិ​សាស្ត្រ និង​ច្បាប់​របស់​កម្ពុជា​។ ​នេះ​បើ​តាម​ទី​ភ្នាក់​សារ​ព័ត៌​មាន​វៀត​ណាម​VNA​។ នៅពេលដែល​ជនជាតិ​វៀតណាម​រស់​នៅ​លើ​ទឹក​ដីកម្ពុជា​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បែប​នេះ តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​កំណើត​នៅ​កម្ពុជា​ក្រោម​ក៏​ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដូច​គ្នា​នេះ​ដែរ​។
Feb 24, 2020
តើកម្ពុជាគួរទទួលបានការសុំទោស​ពី​ម៉ាឡេស៊ី ​ក្នុង​ករណី​កូរ៉ូណា​វីរុស​?​ - 23/02/2020
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន ​សែន​ បាន​ចាត់​ទុក​ថា ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ជនបរទេស​ខ្លះ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ភ្ញៀវទេសចរ​ដែល​ជិះ​លើ​នាវា​Westerdam ...
Feb 23, 2020
Load more