
រៀនភាសាបារាំងជាមួយ Daniel សិស្សវិទ្យាល័យកូនកាត់បារាំង-ចិន អាយុ១៥ឆ្នាំ។ Daniel ចូលចិត្តលេងកីឡាណាស់ ហើយចង់សាកល្បងលេងកីឡារំអិល ប៉ុន្តែម្តាយរបស់គេមិនអនុញ្ញាតិព្រោះខ្លាចមានគ្រោះថ្នាក់។ កម្មវិធីនឹងនាំ Daniel ទៅកាន់ទីកន្លែងពិសេសមួយឈ្មោះ l’Espace de glisse parisien ដែលមានលោក Nassaire ដែលជាគ្រូបង្វឹកនៅទីនោះ ចាំជួយពន្យល់អំពីរៀបលេងកីឡារំអិល ប្រកបដោយសុវត្ថិភាព។
Mar 23, 2016
6 min

រៀនភាសាបារាំងជាមួយ Danielជាសិស្សវិទ្យាល័យ កូនកាត់បារាំងចិន ហើយចូលចិត្តលេងកីឡាណាស់។ Danielចូលចិត្តលេងកីឡាបាល់បាស្កេត កីឡាបាល់ទាត់ និងកីឡាឡើងជញ្ជាំង។ ប៉ុន្តែ Daniel ចង់សាកលេងកីឡាជិះក្តាររំអិលមានកង់ និងស្បែកជើងកង់។ កម្មវិធីនិងនាំ Daniel ទៅកាន់ទីលានលេងកីឡារំអិលប្រភេទនេះ ដែលគេហៅថា Espace de glisse parisien នៅក្នុងសង្កាត់ទី១៨ ក្រុងប៉ារីស។
Mar 1, 2016
6 min

រៀនភាសាបារាំងជាមួយ Iker និង Aïda ជាគូរសង្សារជនជាតិអេស្ប៉ាញ ដែលទើបតែផ្លាស់ទីលំនៅ មកនៅក្រុងប៉ារីស។ ទាំងពីរនាក់គេនេះចូលចិត្ត ទៅមើលការសម្តែងសិល្បៈណាស់ ដូចជាល្ខោនអូប៉េរ៉ា ល្ខោនសម័យ រឺក៏ការប្រគុំតន្ត្រីជាដើម។ គ្មានទីក្រុងឯណា មកប្រៀបជាមួយទីក្រុងប៉ារីសបានទេ ព្រោះជាទីក្រុងដែលសំបូរទៅដោយកម្មវិធីសម្តែងសិល្បៈចំរុះគ្រប់ប្រភេទគ្រប់ទំរង់ មិនថាសម័យរឺបូរាណ។ ប៉ុន្តែធ្វើដូចម្តេច ដើម្បីទិញសំបុត្រចូលទស្សនា ក្នុងតម្លៃថោកសមរម្យ? នៅកន្លែងលក់សំបុត្រឈ្មោះKiosque ដែលមានទីតាំងនៅម្តុំ Madeleine អាចនឹងជួយដោះស្រាយបញ្ហាបាន។ អ្នកនាង Claire Hazan អ្នកសរសេរព័ត៌មានទាក់ទងនឹងវិស័យសិល្បៈកំសាន្តនេះ នឹងជួយដោះស្រាយចំងល់ផងដែរ។
Feb 25, 2016
6 min

រៀនភាសាបារាំងជាមួយ Iker និង Aïda ដែលមកពីតំបន់បាស្ក៍ ភាគឦសានប្រទេសអេស្ប៉ាញ។ អ្នកទាំងពីរ ទើបតែមករស់នៅទីក្រុងប៉ារីស បាន៥ខែទេ ហើយចង់ដឹងពីការចេញកម្សាន្ត ទៅមើលការសម្តែងសិល្បៈ រឺផ្ទាំងទស្សនីភាពផ្សេងៗ ដែលមាននៅក្រុងប៉ារីស។ កម្មវិធីសម្តែងសិល្បៈ មានច្រើនរាប់មិនអស់ ហើយតម្លៃក៏មានច្រើនប្រភេទ។ ដើម្បីដោះស្រាយចម្ងល់ កម្មវិធីបានណាត់ជួបជាមួយ លោកស្រី Claire Haeanដែលជានិពន្ធនាយកផ្នែកសិល្បៈទស្សនីយភាព របស់គេហទំព័រ Première ដែលជាទំព័រអ៊ីនធើនែតមួយ មានផ្សាយគ្រប់ការសម្តែងសិល្បៈទាំងអស់ នៅក្រុងប៉ារីស។
Feb 12, 2016
6 min

រៀនភាសាបារាំងជាមួយ Sarah ជនជាតិអាមេរិក ដែលមានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ឈ្មោះ Oscar ។ Sarah ចង់ដឹងថាស្ត្រីបារាំង ដែលមានកូន តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីទុកកូនឲ្យគេមើល ហើយត្រឡប់ទៅធ្វើការវិញ។ ហាងកាហ្វេGrenadine ស្ថិតក្នុងសង្កាត់ទី ១៤ គឺជាទីកន្លែងជួបជុំរបស់ស្ត្រីបារាំង ដែលមានកូនតូចៗ។ លោកស្រី Marianne Dorellដែលជាម្ចាស់ទំព័រប្លុហ្គ និងទស្សនាវត្តីមួយឈ្មោះថា Paroles de Mamans និងចូលរួមស្រាយចំងល់របស់ Sarah។
Feb 5, 2016
6 min

រៀនភាសាបារាំងជាមួយ Sarah ជនជាតិអាមេរិក ដែលមានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ឈ្មោះ Oscar ។ Sarah ចង់ស្គាល់កន្លែងផ្សេងៗ នៅក្រុងប៉ារីស ដើម្បីបានជួបប្រាស្រ័យទាក់ទង រាប់អានជាមួយស្ត្រីផ្សេងៗទៀត ដែលមានកូនតូចៗដែរ។ កម្មវិធីយើង ស្គាល់ហាងកាហ្វេពិសេសមួយកន្លែង ឈ្មោះ Café Grenadine ស្ថិតនៅក្នុងសង្កាត់ទី១៤ ក្រុងប៉ារីស។
Jan 30, 2016
6 min

រៀនភាសាបារាំងជាមួយ Jing សិស្សិវិទ្យាល័យជនជាតិចិន អាយុ១៨ឆ្នាំ។ Jing យល់ថា ការរៀបចំជីវិតប្រចាំថ្ងៃរបស់ប្រជាជនអ្នកនៅក្រុងប៉ារីស ខុសគ្នាឆ្ងាយពីជីវិតប្រជាជននៅប្រទេសចិន។ នៅបារាំង ចង់ទៅណាក៏ត្រូវណាត់គេទុកមុន ហើយពេលទៅដល់ត្រូវអង្គុយចាំទៀត ទំរាំដល់វេនខ្លួនឯង។ ចង់ជ្រាបច្បាស់ កម្មវិធី បានអញ្ជើញកញ្ញា Natalie Serfaty ដែលធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា VAP Votre Assistant Personnel។
Jan 28, 2016
6 min

រៀនភាសាបារាំងជាមួយ Jing សិស្សិវិទ្យាល័យជនជាតិចិន អាយុ១៨ឆ្នាំ។ Jing មកដល់ស្រុកបារាំង ជាងមួយឆ្នាំហើយ។ អ្វីដែលធ្វើឲ្យនាងឆ្ងល់ គឺថានៅប៉ារីស ចង់ធ្វើអ្វីមួយ ក៏ត្រូវតែណាត់គេទុកមុនដែរ ដូចជាទៅពេទ្យ ទៅប្រៃសណីយ៍ រឺទៅធនាគារ ជាដើម។ ដើម្បីចង់ស្វែងយល់ឲ្យបានច្បាស់ កម្មវិធីយើង បានណាត់ជួបជាមួយ Natalie Serfaty ដែលជាភ្នាក់ងារម្នាក់ នៅក្រុមហ៊ុនមួយ ដែលមានផ្តល់សេវាជំនួយការផ្ទាល់ខ្លួន។
Jan 28, 2016
6 min

រៀនភាសាបារាំងជាមួយនឹង Caroline ជនជាតិកេបិក អាយុ២៦ឆ្នាំ ហើយដែលកំពុងតែធ្វើកម្មសិក្សានៅការិយាល័យដើម្បីយុវជនបារាំងនិងកេបិក។ Caroline ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីទីក្រុងប៉ារីស ជាពិសេស គឺនៅវាលកប់ខ្មោច Père-Lachaise តែម្តង។ វាជារឿងគួរឲ្យឆ្ងល់ណាស់ ដែលទីលានពោរពេញទៅដោយផ្នូរខ្មោចស្អេកស្កះបែបនេះ បែរជាមានមនុស្សចូលចិត្តមកដើរលម្ហែរទៅវិញ។ លោក Thierry Leroyមគុទេសន៍ប្រចាំទីនេះ នឹងជួយពន្យល់ណែនាំពីលក្ខណៈពិសេសរបស់វាលកប់ខ្មោច Père-Lachaise។
Jan 8, 2016
6 min

រៀនភាសាបារាំងជាមួយនឹង Caroline ជនជាតិកេបិក អាយុ២៦ឆ្នាំ ហើយដែលកំពុងតែធ្វើកម្មសិក្សានៅការិយាល័យដើម្បីយុវជនបារាំងនិងកេបិក។ Caroline ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីប្រវត្តិ របស់ទីលានកប់ខ្មោចដ៏ល្បីនៅក្រុងប៉ារីស ដែលមានឈ្មោះថា Père-Lachaise ។ លោក Thierry Leroy ដែលជាមគុទេសន៍ប្រចាំទីលាននេះ នឹងជួយផ្តល់ចម្លើយទៅដល់ចម្ងល់ របស់កម្មវិធីយើង។
Jan 2, 2016
6 min
Load more
