Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​ - កុម្ភៈ 07, 2024
29 minutes Posted Feb 6, 2024 at 5:14 pm.
0:00
29:33
Download MP3
Show notes
អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង អ្នក​ស្រីបានសម្រេចក្តី​សុបិន​របស់​ខ្លួនដោយធ្វើ​ជាអ្នកប្រឹក្សាផ្លូវ​ចិត្ត ហើយ​ជាពិសេសបាន​បង្កើត​មជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់​ប្រឹក្សានិងព្យាបាលបញ្ហា​ផ្លូវចិត្ត​។ អ្នកស្រី​លើកឡើងថា ​នៅ​ពេល​ដែល​ស្រ្តី​ថែរក្សាផ្លូវចិត្តបានល្អ នោះ​នឹងជួយ​ឱ្យការដឹកនាំរបស់​ស្រ្តីកាន់តែប្រសើរ​៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)