Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ 18, 2023
29 minutes Posted Dec 18, 2023 at 3:03 pm.
0:00
29:08
Download MP3
Show notes
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក្សី អ្នករាយការណ៍ និងជនរងគ្រោះ។ លោកបន្ថែមថា រដ្ឋាភិបាលថ្មីបានបង្ហាញឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តែលោកលើកទឹកចិត្តឲ្យការអនុវត្ត ការតាំងចិត្ត និងឆន្ទៈនយោបាយនោះមានភាពមោះមុត និងប្រកបដោយប្រសិទ្ធិភាព៕ (ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ១៨ ធ្នូ ២០២៣)