Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា 20, 2023
19 minutes Posted Nov 20, 2023 at 4:50 pm.
0:00
19:28
Download MP3
Show notes
ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​ ពីព្រោះ​គណបក្សនេះ​អាច​មិន​ចូល​រួមការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើតមក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោកថា​ សមាជិក​គណបក្ស​ថ្មី​របស់​លោក​ស្ទើរ​តែ​ ១០០ភាគរយ​ គឺ​«សុទ្ធ​សឹង​តែជា​អតីត​អ្នក​តស៊ូ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន»។ លោក​បញ្ជាក់ថា អ្នក​ចុះ​ចូល​គណបក្ស​លោក​«មិន​មែន​ក្បត់​នឹង​គណបក្ស​ភ្លើងទៀន​ទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)