Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ អ្នកជំនាញ​រំពឹង​ថា ការបោះឆ្នោត​នេះ​«ពិបាក​ទទួល​យក​បាន»​ទាំង​ជាតិ​ និង​អន្តរជាតិ - កក្កដា 18, 2023
21 minutes Posted Jul 17, 2023 at 5:55 pm.
0:00
21:19
Download MP3
Show notes
លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដែល​«ពិបាក​ទទួល​យក​បាន​មែនទែន​ទាំង​ជាតិ​និង​អន្តរជាតិ»។ លោក​ថ្លែង​បន្ថែម​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​ការបោះឆ្នោត​មួយ​ដ៏​ចម្លែក​ដែល​គ្មាន​គូប្រកួត​ប្រជែង​ដ៏​សាកសម​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ លោក​ប្រដូច​ការ​បោះឆ្នោត​នេះ​ទៅ​នឹង​សង្វៀន​កីឡា​ថា៖ «កីឡាករ​គីឡូ​ធ្ងន់ កំពុង​ប៉ះ​ជាមួយ​កីឡាករគ្មាន​គីឡូ​អីសោះ»។ លោក​សង្កេត​ឃើញ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​កំពុង​នាំ​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ឯកបក្ស​តាម​ទម្រង់​សង្គម​និយម​ទំនើប៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ កក្កដា ២០២៣)