Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ - ឧសភា 25, 2023
29 minutes Posted May 25, 2023 at 4:50 pm.
0:00
29:22
Download MP3
Show notes
ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗរបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាពនៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់ថា IOM ​ថ្លែង​ថា ការអភិវឌ្ឍ​សង្គម​នឹង​រង​ផល​ប៉ះពាល់ ប្រសិន​បើ​កុមារ​កាន់តែច្រើន​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយដែល​ធ្វើ​ចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)