Show notes
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រព័ន្ធបោះឆ្នោតនាពេលបច្ចុប្បន្ននេះ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយលោកកំពុងជំរុញឱ្យមានការកែប្រែ ដើម្បីធានាថា ការបោះឆ្នោតនាពេលខាងមុខនេះ អាចទទួលយកបាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ តុលា ២០២២)

