Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ពី​ចម្ងាយ​ដើម្បី​ធានា​ពី​សិទ្ធិ​ពលរដ្ឋ - មេសា ២៩, ២០២២
29 minutes Posted Apr 28, 2022 at 6:24 pm.
0:00
29:45
Download MP3
Show notes
កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ដែល​ពលករ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ថ្មីៗ​នេះ​ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន បានស្នើ​ឲ្យមានការ​រៀប​ចំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសអាចបោះ​ឆ្នោត​ពី​ចម្ងាយ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ដោយថា មិន​មាន​ក្រប​ខណ្ឌ​ច្បាប់​ត្រឹមត្រូវ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​ដែល​ធ្វើការ​ និង​ស្នាក់នៅ​ក្រៅ​ប្រទេសអាចបោះឆ្នោត​បានពី​ចម្ងាយ​ដើម្បី​ធានាពីសិទ្ធិ​របស់​ពលរដ្ឋ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ មេសា ២០២២)