Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជឿថា​គ្មានការរំលាយ​គណបក្ស​​​របស់​អ្នកស្រី​ក្រោយ​ជាប់​ឆ្នោត ​ដូច​លើក​មុនទៀត - មិនា ២១, ២០២២
29 minutes Posted Mar 21, 2022 at 3:14 pm.
0:00
29:39
Download MP3
Show notes
គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួមប្រកួតប្រជែង​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ​បើតាម​លទ្ធផលបណ្តោះអាសន្ននៃ​ការចុះ​ឈ្មោះបេក្ខជនរបស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្ស​ភ្លើងទៀន​ ដែល​មាន​សមាជិកភាគច្រើន​មកពីអតីតគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួនចំនួន​ ២៣ ៦៧៩ នាក់​។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខជន​ចៅសង្កាត់​នៃ​គណបក្សភ្លើងទៀនសម្រាប់​សង្កាត់​អូរចារ ​ខេត្តបាត់ដំបង ជឿថា​គ្មានការរំលាយ​គណបក្ស​របស់​អ្នកស្រី​ក្រោយ​ជាប់​ឆ្នោត ​ដូច​លើក​មុនទៀតទេ៕