Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA សំឡេងជំនាន់ថ្មី៖ សារសំឡេងផ្សាយពី​បទពិសោធន៍​យុវជន​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា ជួយ​ទប់ស្កាត់​ការជួញដូរ​ទាសករ​សម័យថ្មី - មករា ១៧, ២០២២
26 minutes Posted Jan 17, 2022 at 2:39 pm.
0:00
26:19
Download MP3
Show notes
នៅ​កម្ពុជា កុមារ​កំព្រា​មួយ​ចំនួន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រឈមនឹង​ការប្រើ​កម្លាំងពលកម្ម និង​ការរំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ប្រធាន​មណ្ឌល ឬ​អង្គការ​ដែល​ពួកគេស្នាក់​នៅ។ ថ្មីៗ​នេះ យុវជន​មួយ​ក្រុម​នៃ​ក្លឹប​មួយ​ហៅ​ថា ក្មេង​អង្គការ​កម្ពុជា បាន​នាំគ្នា​បង្កើត​កម្មវិធី​ជា​ប្រព័ន្ធ​សារសំឡេង ឬ​ហៅ​ថា Podcast ក្នុង​ការប្រាប់​ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ប្រទេស​កម្ពុជា។ កញ្ញា ច័ន្ទ ស៊ីណេត ​អ្នក​សម្រប​សម្រួលក្នុ​ង​ក្លឹប​ក្មេង​អង្គការ​កម្ពុជា ​និង​ជា​អ្នក​គាំទ្រ​សិទ្ធិ​យុវជន និង​កុមារ​ដែល​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រព័ន្ធ​សារសំឡេង​នឹង​ជួយទប់​ស្កាត់​ការ​ជួញ​ដូរ​ទាសករ​សម័យ​ថ្មី​តាមមណ្ឌល​កុមារ​កំព្រា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ មករា ២០២២)