Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​បរិច្ចាគ​​​ទៅ​អ្នក​ខ្វះ​ខាត​​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ជា​​​​ការ​លើកស្ទួយ​វប្បធម៌​នៃ​ការ​​ចែក​រំលែក - វិច្ឆិកា ១៦, ២០២១
27 minutes Posted Nov 15, 2021 at 6:07 pm.
0:00
27:10
Download MP3
Show notes
ចាប់​តាំង​ពី​ជំងឺកូវីដ​១៩ ឆ្លង​រាលដាល​នៅ​កម្ពុជា​ពីដើម​ឆ្នាំ​២០២០​មក គេ​ឃើញ​ប្រទេស​នេះ​រង​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​រង​ផល​ប៉ះពាល់​ជីវភាព​ផងដែរ។ ខណៈ​ដែលប្រជាពលរដ្ឋ​ក្រី​ក្រ​ជាច្រើនប្រឈម​នឹង​បញ្ហា ព្រមទាំង​ខ្វះខាត​ស្បៀង​ យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង Local4Local ដើម្បី​ប្រមូល​ការ​បរិច្ចាគពីប្រជាពលរដ្ឋ​ ផ្តល់​ជា​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នក​ដែល​ត្រូវការ​ក្នុង​រាជធានី​ភ្នំពេញ។ លោក តាំង ហួងហាវ ស្ថាបនិកគម្រោង Local4Local ថ្លែងក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ​ការ​បរិច្ចាគ​របស់​ប្រជាពលរដ្ឋ​ទៅ​អ្នក​ខ្វះ​ខាតអំឡុង​ពេល​សង្គមប្រឈមផល​លំបាក បង្ហាញ​ពី​ការ​លើកស្ទួយ​វប្បធម៌នៃ​ការចែក​រំលែក៕​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ វិច្ឆិកា ២០២១)