Hello VOA - វីអូអេ
Hello VOA - វីអូអេ
វីអូអេ
Hello VOA៖ សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​របាយការណ៍​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម មុន​គម្រោង​អភិវឌ្ឍន៍​ចាប់ផ្តើម - មេសា ១២, ២០២១
24 minutes Posted Apr 12, 2021 at 4:12 pm.
0:00
24:08
Download MP3
Show notes
អ្នក​ឃ្លាំមើល​ផល​ប៉ះពាល់​នៃ​គម្រោងអភិវឌ្ឍន៍​និង​សិទ្ធិ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​លើកឡើង​ថា​រដ្ឋាភិបាល​គួរ​តែ​ធានា​ឲ្យ​មាន​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ជាមុន មុន​នឹង​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ណាមួយ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សហគមន៍​មូលដ្ឋាន។ លោក​ វណ្ណ​ សុផាត អ្នក​សម្របសម្រួល​គម្រោង​ដី​ធ្លី​និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១២​ ខែ​មេសា ​ឆ្នាំ​២០២១​ថា៖ «‍គួរ​តែ​មាន​ការ​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​និងសង្គម​ជាមុន។ អញ្ចឹង បើ​ក្រុម​ហ៊ុន​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង អនុវត្ត​នីតិវិធី​អញ្ចឹង​មុន ប្រហែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ។ ​មាន​ផលប៉ះពាល់​ខ្លះ​ដែរមិន​អត់​ទេ​ ការ​អភិវឌ្ឍ​នោះ តែ​ប៉ះ​ពាល់​តិចតួច»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ មេសា ២០២១)