Show notes
អ្នកស្រី អុន សុខនី នាយិកាប្រចាំប្រទេសនៃអង្គការអេពិកអាត (Epic Arts) បានថ្លែងថា ជនពិការគួរក្រោកឈរឡើងធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយប្រសិនបើ កំពុងធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយ តែមិនទាន់បានសម្រេច សូមកុំបោះបង់ ត្រូវបន្តព្យាយាមតទៅទៀត។ សូមកុំឲ្យពិការភាពទាញយើងចេញពីគោលដៅដែលយើងចង់បាន ហើយត្រូវកសាងចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីសហគមន៍យើង និងប្រទេសជាតិយើង ហើយត្រូវចងចាំថា សកម្មភាពដែលយើងធ្វើ មានឥទ្ធិពលជាងការនិយាយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១)

