នាទីសុខភាពនិងអនាម័យ
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
Mar 10, 2021 · 9 min

នាទីសុខភាពនិងអនាម័យ - កូវីដ-១៩ ៖ អ្នក​មាន​ឈាម​ក្រុម O មាន​សុខភាព​ល្អ​ជាងគេ ?

MP3
មិនមែន​ជា​ពាក្យ​ចចាម​អារាម​ទៀត​ទេ ! អ្នក​មាន​ឈាម​ក្រុម​ O ពិត​ជា​មាន​គ្រោះកើត​ជំងឺ​កូវីដ១៩ ជំងឺ​សរសៃ​ឈាម​បេះដូង តិច​ជាង​អ្នក​មាន​ឈាម​ក្រុម A ក្រុម​B និង​ ក្រុមAB។ ផ្ទុយ​ទៅវិញ អ្នកមាន​ឈាម​ក្រុម​A ងាយ​រងគ្រោះ​កើត​ជំងឺ​កូវីដ១៩​ជាង​គេ។ កូរ៉ូណាវីរុស​ថ្មី​ Sars-CoV2 ដែល​ជា​ភ្នាក់ងារបង្កជំងឺ​កូវីដ​១៩ ហាក់​ចូលចិត្តតែ​​ទៅ​តោងកោសិកា​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម របស់​មនុស្ស​មាន​ឈាមក្រុម​A ជាងមនុស្ស​មាន​ឈាម​ B និងO​។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ជាង​៤០ និង​ថ្មី​ចុងក្រោយ​​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣មីនា ២០២១ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​​នៅ​សាកលវិទ្យាល័យ​Harvard និង​Emory។ តើ​ប្រភេទ​ឈាម​ជះ​ឥទ្ធិពល​លើ​​សុខភាពមនុស្ស​យ៉ាង​ដូចម្តេច​ ? ប្រភេទ​​ឈាម​ជា​កត្តា​ហានិភ័យ​មួយ​នាំ​ឱ្យងាយ​ឆ្លង​ជំងឺកូវីដ?

This podcast uses Podtrac for stats. What this means Episodes play from the podcast's own servers, unmodified. Not affiliated with Podbay.