
សាច់ក្រហមជាប់ឈ្មោះមិនល្អយូរមកហើយ។ ហើយនៅពេលនេះ ការសិក្សាថ្មីទើបចេញផ្សាយកាលពីខែមិថុនា បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីគ្រោះថ្នាក់នៃរបបអាហារមានសាច់ក្រហមច្រើន។ អ្នកស្រាវជ្រាវបានរកឃើញថា យន្តការនៃការទទួលសាច់ក្រហមច្រើន និងការកើតជំងឺមហារីកពោះវៀនធំ។ ដើម្បីទប់ស្កាត់ជំងឺមហារីក គេត្រូវឈប់ទទួលទានសាច់ក្រហមឬ ? ដូចម្តេចដែលហៅថាសាច់ក្រហម ?
Jul 21, 2021
8 min

ការជាមួយបងប្អូន បានកូនមកល្ងង់ រៀនមិនចេះ មិនសូវឆ្លាត ... នេះជាអ្វីដែលចាស់ៗធ្លាប់និយាយតៗគ្នាមក។ ប៉ុន្តែដោយមូលហេតុសេដ្ឋកិច្ច ដើម្បីកុំឱ្យបែកទ្រព្យ ដើម្បីរក្សាពូជអំបូរ ឬដោយមូលហេតុប្រពៃណី មានគូស្វាមីភរិយាច្រើនណាស់ ត្រូវជាបងប្អូនជីដូនមួយគ្នា។ អាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ -ជីទួតមួយ ឬរវាងមា/មីងនិងក្មួយជីដូនមួយ មិនត្រូវបានហាមឃាត់ដោយច្បាប់ ហើយក៏មិនខុសច្បាប់ធម្មជាតិអ្វីដែរ ប៉ុន្តែរៀបការជាមួយបងប្អូនជាប់ឈាមគ្នា កាន់តែជិត កាន់តែអាចមានផលវិបាកច្រើន ដល់កូន និងដល់បញ្ហាបន្តពូជ។ អាពាហ៍ពិពាហ៍រួមឈាមពិតជាដើមហេតុមួយនៃកើតជំងឺតំណពូជ ?
Jul 15, 2021
9 min

ក្នុងខណៈដែលពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិសុខភាព មានជំងឺរាតត្បាតសកលកូវីដ១៩ អស់ជាងមួយឆ្នាំមក ក្រុមគ្រូពេទ្យបានក្លាយជាពលទាហាននៅជួរមុខ ឬហៅថាទ័ពអាវស។ វិបត្តិកូវីដបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពសំខាន់របស់ក្រុមគ្រូពេទ្យ និងតម្រូវការកម្លាំងពលកម្មក្នុងវិស័យនេះយ៉ាងខ្លាំង។ ប៉ុន្តែពិភពលោកកាន់តែត្រូវការ អ្នកបំរើការក្នុងវិស័យវេជ្ជសាស្ត្រកាន់តែចង់ដកខ្លួនថយ។ នេះបើតាមការអង្កេតទើបចេញផ្សាយនៅប្រទេសបារាំង។ ហេតុអ្វី ? ព្រោះអាជីពនេះប្រឈមនឹងគ្រោះហានិភ័យខ្លាំងឬ ? តើក្នុងនាមជាទ័ពស មានអាជីពព្យាបាលជំងឺអ្នកដទៃ មានហានិភ័យយ៉ាងណា ? ហានិភ័យពាក់ព័ន្ធអាជីពមានអ្វីខ្លះ និងត្រូវបានគេទទួលស្គាល់ដែរឬទេ ?
Jul 7, 2021
8 min

"burn out" ឬចង្កោមរោគសញ្ញាហត់នឿយនឹងការងារ ទាំងផ្លូវចិត្តនិងផ្លូវកាយ ទើបត្រូវបានអង្គការសុខភាពពិភពលោកទទួលថាស្គាល់ថាជាជំងឺ។ តើជំងឺនេះស្តែងឡើងយ៉ាងដូចម្តេច ? តើបុគ្គលណាងាយរងគ្រោះកើតជំងឺនេះជាងគេ ? តើធ្វើយ៉ាងណាទើបអាចបញ្ចៀសជំងឺនេះបាន ? អន្តរាគមន៍ដោយវេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យជំនាញវិកលវិទ្យា។
Jun 16, 2021
9 min

តើអាការៈសញ្ញាឈឺពោះយ៉ាងដូចម្តេចដែលយើងគួរសង្ស័យថាជាជំងឺរលាកខ្នែងពោះវៀន ? តើមានរបបអាហារត្រឹមត្រូវបែបណា ទើបអាចបញ្ចៀសវិបត្តិខ្នែងពោះវៀនបាន ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហួត សម្បត្តិ គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យរ៉ូយាល់អង្គរ ក្រុងសៀមរាប។
Jun 7, 2021
9 min

អង្គការសង្គមស៊ីវិលចំនួន២០នៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យតុលាការ និងរដ្ឋាភិបាល ពិចារណាដោះលែងអ្នកទោសមនសិកាដែលកំពុងជាប់ឃុំ។ ការអំពានាវបែបនេះត្រូវបានលោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពន្យល់ថា ដោយសារតែស្ថានភាពនៅក្នុងពន្ធនាគារមានការឆ្លងកូវីដ១៩។ ម្យ៉ាងទៀតការឃុំខ្លួនទៅលើសកម្មជនទាំងនោះគឺជារឿងមិនចាំបាច់ទាល់តែសោះ បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ។
Jun 4, 2021
11 min

យុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងកូវីដ១៩ចាប់មានល្បឿនទៅមុខខ្លាំង។ ប៉ុន្តែសូមកុំទាន់អាលអរ និងជួបជុំគ្នារីករាយស៊ីផឹក នៅពេលបានចាក់វ៉ាក់សាំងរួចភ្លាម។ ជល់កែវគ្នា ពេលបានចាក់ថ្នាំបង្ការ មិនមែនជាគំនិតល្អទេ ព្រោះការទទួលទានអាល់កុល សុរា ច្រើន អាចនឹងធ្វើប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យថ្នាំធ្លាក់ប្រសិទ្ធភាព។
Jun 2, 2021
8 min

នាទីសុខភាពនិងអនាម័យ - កូវីដ១៩ ៖ អ្វីដែលស្ត្រី មានផ្ទៃពោះ គួរដឹង ក្នុងអំឡុងពេលមានជំងឺរាតត្បាត
ពេលបានឆ្លងមេរោគកូរ៉ូណានៃជំងឺកូវីដ ស្ត្រីមានផ្ទៃពោះ ទំនងជាមានហានិភ័យធ្លាក់ខ្លួនឈឺកូវីដ១៩ ទម្រង់ធ្ងន់ ជាងស្ត្រីធម្មតា។ ការសិក្សាអន្តរជាតិក្នុងប្រទេសចំនួន ១៨ នៅលើពិភពលោក បានបង្ហាញថា ស្ត្រីមានគ៌ភ វិជ្ជមានកូវីដ អាចមានគ្រោះជួបហានិភ័យធ្ងន់ធ្ងរ ឬស្លាប់ ២០ដងលើស ស្ត្រីមានផ្ទៃពោះគ្មានកូវីដ។ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រនៅមានតិចតួចនៅឡើយ ជុំវិញប្រធានបទនេះ ហេតុដូច្នេះគួរតែប្រុងប្រយ័ត្នខ្លាំង និងកុំអាលធ្វើសេចក្តីសន្និដ្ឋានអ្វីឆាប់ពេក។
May 12, 2021
10 min

តាំងពីជំងឺកូវីដ១៩ចាប់រាតត្បាតមក ថ្នាំព្យាបាលដែលគេត្រូវការនិងប្រើច្រើនជាងគេបំផុត សម្រាប់ព្យាបាលជំងឹកូវីដ១៩ គឺ អុកស៊ីហ្សែន។ មន្ទីរពេទ្យខ្លះត្រូវការអុកស៊ីហ្សែន ច្រើនខ្លាំងដល់ទៅ ប្រមាណ ៥ទៅ៦ដង លើសតម្រូវការធម្មតា។ នៅប្រទេសឥណ្ឌា ក៏ដូចជាបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍជាច្រើនទៀត អ្នកជំងឺកូវីដ១៩ កំពុងតំរៀបគ្នាចាំថ្នាំអុកស៊ីហ្សែន។ តើអុកស៊ីហ្សែននេះជាអ្វី ?
May 4, 2021
8 min

ពីថ្ងៃទី ២៦ មេសា ដល់ថ្ងៃទី ២ឧសភា ២០២១ ជាទិវា “សប្តាហ៍អឺរ៉ុបនៃការចាក់ថ្នាំបង្ការ”។ សម្រាប់អឺរ៉ុប ផ្តល់វ៉ាក់សាំងដល់គ្រប់ក្មេង ជាការចាំបាច់នៃអាយុជីវិតនិងសុខភាពនាពេលអនាគត។ រៀងរាល់ឆ្នាំ អាជ្ញាធរអឺរ៉ុបតែងបើកយុទ្ធនាការ ក្នុងទិសដៅតែមួយ និងផ្តល់សារតែមួយគឺ រារាំង ការពារ និងចាក់ថ្នាំបង្ការ។ ប៉ុន្តែនាឱកាសនេះ កម្មវិធីសុខភាពរបស់វិទ្យុយើងសូមផ្តោតចំណាប់អារម្មណ៍ទៅលើថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននិងកំពុងបន្តឆ្លងរីករាលដាលនៅលើពិភពលោក។ ហេតុអ្វីបានជាទទួលវ៉ាក់សាំងហើយនៅតែអាចឆ្លងជំងឺកូវីដ១៩ទៀត ថ្នាំគ្មានប្រសិទ្ធភាពឬយ៉ាងណា? តើអ្នកឆ្លងកូវីដ១៩ហើយ គួរចាក់វ៉ាកសាំងពីរដូសដដែលឬ ?
Apr 29, 2021
9 min
Load more
