នាទីសុខភាពនិងអនាម័យ
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
Dec 16, 2020 · 10 min

នាទីសុខភាពនិងអនាម័យ - តើ​កូវីដ១៩ អាច​លាប់​ឡើង​វិញដែរ​ឬទេ ?

MP3
គេនៅមិនទាន់ដឹងច្បាស់ទេ ថា​តើ​អ្នក​ធ្លាប់​កើត​ជំងឺកូវីដ១៩ហើយ​ អាចឆ្លង​ជំងឺ​នេះ​ម្តង​ទៀត​បាន​ដែរ​ឬ​យ៉ាងណា​ទេ។ គេ​ក៏​នៅ មិន​ទាន់ដឹង​ច្បាស់​ថា អ្នក​ធ្លាប់​មាន​កូវីដ​១៩ ហើយ​អាច​មាន​អង់ទីក័រ​ការពារ​ខ្លួន​បាន​ប៉ុន្មាន​ខែ​ដោយ​ប្រាកដ​ឡើយ។ ប៉ុន្តែគេសង្កេតឃើញថា អ្នកជំងឺកូវីដមួយ​ចំនួន(ភាគច្រើនជាស្ត្រីសកម្មអាយុខ្ទង់៤០ទៅ៥០ឆ្នាំ) បើទោះបីជាតេស្តអវិជ្ជមានទៅហើយ បើទោះបី​ជា​មានអាការៈសញ្ញាតិចតួចពេល​កំពុង​ឈឺក៏​ដោយ ក៏​ស្រាប់​តែ​​អាចធ្លាក់ខ្លួនមាន​អាការៈ​មិន​ស្រួល​ខ្លួន​វិញ នៅពីរបីសប្តាហ៍ក្រោយជា។ តើនេះជាអ្វី? តើ​នេះជា​ការ​លាប់​ជំងឺ​កូវីដ១៩​ឡើង​វិញឬ​យ៉ាងណា ?

This podcast uses Podtrac for stats. What this means Episodes play from the podcast's own servers, unmodified. Not affiliated with Podbay.