ទស្សនៈខ្ញុំគេ
ទស្សនៈខ្ញុំគេ
ហួត សេងគៀ
កម្មវិធីជជែកពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា
S2 E40 - ការងារដែលដកខ្លួនមិនរួច និ​ងការងារដែលមិនអាចចែកដាច់ពីខ្លួនឯង
នៅក្នុង Episodeនេះ ខ្ញុំនឹងនិយាយពីការងារ ២ប្រភេទដែលខ្ញុំធ្លាប់ជួបប្រទះ កន្លងមក។ ការងារប្រភេទទី២ ជាការងារដែលខ្ញុំយល់មានតម្លៃសម្រាប់អ្នកធ្វើការគ្រប់រូប ហើយជាការងារដែលយើងគួរតែដេញចាប់ឲ្យបាន។ ខ្ញុំក៏បានលើកពីហ្វេសប៊ុក group ដែលខ្ញុំបង្កើតឡើងមក ដើម្បីចែករំលែកពីបទពិសោធន៍ក្នុងការងារផងដែរ។ បើចង់ដឹងច្បាស់ អាចចូលទៅក្នុងហ្វេសប៊ុក ហើយវាយពាក្យថា​ បុគ្គលិកឆ្លាត អ្នកទាំងអស់គ្នានឹងឃើញរូបមនុស្សចង្កឹះដែលជាតំណាងរបស់ទស្សនៈខ្ញុំគេហើយ។
Apr 18, 2020
17 min
S2 E39 - ការផ្លាស់ប្តូរក្នុងការងារ និង​ប្រធានបទផ្សេងទៀត
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពី ការផ្លាស់ប្តូរទម្រង់ Podcast របស់ខ្ញុំ​ ការធ្វើ Solo Podcast ការផ្លាស់ប្តូរក្នុងការងារ ការដេញចាប់បទពិសោធន៍ បុគ្គលិកក្រៅម៉ោង ខ្ញុំសង្ឃឹមថា Podcast នេះ នឹងមានអ្នកចូលចិត្តច្រើន
Apr 8, 2020
20 min
S1 E38 - ការធ្វើការងារពីផ្ទះ
នៅក្នុង Episode នេះ ខ្ញុំនិយាយពីការធ្វើការងារពីផ្ទះរបស់ខ្ញុំ ក្នុងអំឡុងពេលមានមេរោគរាតត្បាត។
Apr 1, 2020
11 min
S1 E37 - ធ្វើខ្លួនឲ្យដូចជា Captain Marvel
នៅក្នុង Episode នេះ ខ្ញុំនឹងលើកយកតួអង្គ Hero ម្នាក់នៅក្នុងរឿង Avengers ដើម្បីបកស្រាយចំណុចសំខាន់មួយនៅក្នុងការងារ។ អ្នកដែលមិនទាន់បានមើលរឿងនេះ គួរតែចំណាយពេលមើលវា ព្រោះវាល្អមើល។
Apr 1, 2020
6 min
S1 E36 - ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើការជាមួយអ្នកដែលឆ្លាតជាងយើង?
ភាពឆ្លាត អាចជួយសម្រួលការងារបានច្រើន។ បុគ្គលិកឆ្លាត អាចសម្រេចកិច្ចការបានល្អជាងបុគ្គលិកដែលមិនសូវឆ្លាត។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីហេតុផលដែលយើងត្រូវរៀនពីមនុស្សដែលឆ្លាតជាងយើងក្នុងការងារ។ បើក្រុមហ៊ុនយើង គ្មានអ្នកណាឆ្លាតជាងយើងទេ នោះប្រហែលជាដល់ពេលដែលត្រូវប្តូរកន្លែងការងារហើយ។
Mar 28, 2020
4 min
S1 E34 - វប្បធម៌ចែករំលែកនៅក្នុងពិភពការងារ
វប្បធម៌ចែករំលែក មិនមែនជាវប្បធម៌របស់ខ្មែរ ប៉ុន្តែនៅស្រុកខ្មែរយើង អ្នកណាក៏ស្គាល់ពីវាដែរ។ គ្រាន់តែមិនសូវមានអ្នកចូលរួមធ្វើ និង​កែប្រែវាឲ្យក្លាយជាវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ នៅក្នុង Episode នេះ ខ្ញុំនឹងរអ៊ូពីរឿងខ្វះអ្នកចែករំលែកបទពិសោធន៍ការងារនៅក្នុងស្រុកខ្មែរ។ បើសិនជាមានពេលចែករំលែកអ្វីដែលមិនសូវមានប្រយោជន៍ យើងក៏គួរតែមានពេលចែករំលែកអ្វីដែលទាក់ទងនឹងការងារដែរ។ ការចែករំលែក ចាប់ផ្តើមពីយើងទាំងអស់គ្នា។ បើគ្រាន់តែនិយាយ វាមិនអាចកើតឡើងបានទេ។
Mar 27, 2020
6 min
S1 E35 - ការស្គាល់តម្លៃលុយ​ និ​ងការឲ្យតម្លៃលុយ
ទស្សនៈដែលថា លុយ មិនអាចទិញសុភមង្គលបាន ជាទស្សនៈអវិជ្ជមានអំពីលុយ។ ក្នុងនាមជាបុគ្គលិក មិនគួរគិតបែបនេះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នារវាងការស្គាល់តម្លៃលុយ និង​ការឲ្យតម្លៃលុយ។ បើយើងមិនចែកឲ្យដាច់ យើងនឹងធ្វើការដើម្បីលុយ ដោយខុសរបៀប ហើយយើងគ្មានសុភមង្គលទេ។ ស្គាល់តម្លៃវា យើងនឹងចេះចាយវាយ។ បុគ្គលិក និង​លុយ ចែកគ្នាមិនដាច់ឡើយ។
Mar 27, 2020
5 min
S1 E33 - ការវិនិយោគទាំង៣របស់បុគ្គលិក
អ្នកវិនិយោគ ធ្វើការវិនិយោគដើម្បីពង្រីកទ្រព្យសម្បតិ្តខ្លួនឯង ចំណែកយើងដែលជាបុគ្គលិក ក៏ត្រូវតែវិនិយោគដូចគេដែរ។ បុគ្គលិក វិនិយោគលើខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការវិនិយោគទាំង៣របស់បុគ្គលិក។ ខ្ញុំក៏លើកពីបទពិសោធន៍ខ្លួនឯងក្នុងការវិនិយោគលើសមត្ថភាពការងារផងដែរ។ បើយើងខ្វល់ពីខ្លួនឯង យើងនឹងវិនិយោគមកលើខ្លួនឯងមិនខាន។
Mar 26, 2020
6 min
S1 E32 - បុគ្គលិកដែលដេញចាប់ការងារ និង​បុគ្គលិកដែលដេញចាប់អាជីព
ការងារ និងអាជីព ជារឿងខុសគ្នា។ មនុស្សជាច្រើនអាចមានការងារធ្វើបាន ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះ ដែលមានអាជីពច្បាស់លាស់។ អាជីព ធ្វើឲ្យមនុស្សមានភាពច្បាស់លាស់ និង​កេរ្តិ៍ឈ្មោះនៅក្នុងសង្គម។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នា រវាងអ្នកដែលដេញចាប់ការងារ និង​អ្នកដែលដេញចាប់អាជីព។ ខ្ញុំក៏លើកពីមូលហេតុដែលយើងមិនគួរមើលរំលងពីចំណុចល្អរបស់អ្នកធ្វើការដែរ។ បុគ្គលិកទាន់សម័យ ត្រូវតែភ័យពេលអត់មានអាជីពច្បាស់លាស់។
Mar 25, 2020
6 min
S1 E31 - ធ្វើការឲ្យស៊ីនឹងខ្លួនឯង
ការធ្វើអ្វីដែលយើងចូលចិត្តតែមួយមុខ មិនអាចធានាថាយើងអាចរកបានការងារល្អនោះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីវិធីស្វែងរកការងារដែលស៊ីនឹងខ្លួនឯង។ ការងាររបស់យើង គួរតែផ្តល់អត្ថន័យដល់ជីវិត មិនមែនធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលានោះទេ។ បុគ្គលិកឆ្លាត រកការងារដែលត្រូវចិត្ត ទើបដាក់ចិត្តដាក់កាយធ្វើ។
Mar 24, 2020
3 min
Load more