Show notes
ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំអះអាងថា អាជ្ញាធរខេត្តនេះរើសអើងចំពោះអ្នកការពារព្រៃ ប៉ុន្តែធូររលុងចំពោះអ្នកកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់។ សហគមន៍ថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន មិនត្រឹមតែហាមឃាត់ពួកគាត់មិនឱ្យពួកគាត់ចុះល្បាតព្រៃនោះទេ សូម្បីតែគោឃ្វាលគោក្របីក្នុងតំបន់ព្រៃឡង់ ក៏គេមិនអនុញ្ញាតដែរ។

