Show notes
ពលករខ្មែរមួយចំនួនត្អូញត្អែរពីទុក្ខលំបាក បន្ទាប់ពីពួកគេបានជាប់គាំងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃអស់រយៈពេលជាច្រើនថ្ងៃ។ មន្រ្តីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែនជាមួយប្រទេសថៃទាំងអស់ពន្លឿនអនុវត្តវិធានការរបស់រដ្ឋាភិបាលដើម្បីឱ្យពលករដែលកំពុងជាប់គាំងនៅតំបន់ព្រំដែនចូលក្នុងប្រទេសវិញឲ្យបានឆាប់រហ័ស។

