Show notes
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី ២៧ និងលើកទី ១៧ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ ជនជាតិដើមភាគតិច ទាមទារឲ្យមានកិច្ចគាំពារសង្គមដាច់ដោយឡែក។ អ្នកចូលរួមទិវានេះ លើកឡើងថា រដ្ឋាភិបាលមិនទាន់មានយន្តការ ជាក់លាក់ ដើម្បីធានានូវសុវត្ថិភាពដីធ្លីរបស់ជនជាតិដើមភាគតិចនោះទេ ផ្ទុយទៅវិញ ជនជាតិដើមភាគតិចមួយចំនួន បានក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ ដោយសារការពារទ្រព្យរបស់រដ្ឋ។

