Show notes
ប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងលោក ចៅ វាសនា ព្រួយបារម្ភអំពីសុវត្ថិភាពប្ដីនៅក្នុងមន្ទីរឃុំឃាំង។ ក្ដីបារម្ភនេះកើតឡើងដោយសារតែជំងឺកូវីដ១៩កំពុងរាតត្បាតចូលក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ស្របពេលដែលសាច់ញាតិទទួលដំណឹងថា ជនជាប់ឃុំមានសុខភាពទ្រុឌទ្រោម។ មន្ត្រីសង្គមស៊ីវិល យល់ថា ស្ថានការណ៍បែបនេះតុលាការគួរតែដោះលែងលោកចៅ វាសនាឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

