Show notes
សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់សកម្មជនមាតាធម្មជាតិបីនាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី មួយករណីថ្មីទៀត គឺបទ «រួមគំនិតក្បត់»។ មន្ត្រីសិទ្ធិមនុស្ស និងគ្រួសាររបស់អ្នកការពារបរិស្ថានទាំងនោះចាត់ទុកបទចោទប្រកាន់ថ្មីនេះថា ធ្វើឡើងដោយមិនត្រឹមត្រូវ និងកាន់តែអយុត្តិធម៌សម្រាប់ពួកគេ។

