ពេលព្រឹក
ពេលព្រឹក
RFA
គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប (ASEM) មិនមែន​មាន​ន័យ​ថា ខ្លួន​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធ
7 minutes Posted Jul 20, 2021 at 7:40 pm.
0:00
7:57
Download MP3
Show notes
គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ តាម​អ៊ីនធឺណិត មិនមែន​មាន​ន័យ​ថា អឺរ៉ុប​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​នោះទេ។ ការបញ្ជាក់​ជំហរ​ជាថ្មី​របស់​អឺរ៉ុប​នាពេល​នេះ កើតមានឡើង​ស្របពេល​ដែល​កម្ពុជា​សម្រេចចិត្ត​ជម្នះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅចុង​ខែវិច្ឆិកា​ខាងមុខនេះ ដោយសារតែ​ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​ជំងឺកូវីដ១៩។ ក្រុមអ្នកជំនាញ​កិច្ចការ​អន្តរជាតិ យល់ស្រប​ថា ការរៀបចំ​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យ​កម្ពុជា​បាត់បង់​ឱកាស​កសាង​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ។
​ មេធាវី​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ស្នើ​សុំ​ដោះ​លែង​ក្មេង​ប្រុស​​កាក់ ​សុវណ្ណច្ឆ័យ ឱ្យ​នៅ​ក្រៅ​ឃុំ​ ​​ជុំវិញ​​ការ​ចោទ​ប្រកាន់​បទ​​ញុះញង់ ​និង​​បទ​ចោទ​​ជេរ​ប្រមាថ​​អ្នក​រាជ​ការ​​សាធារណៈ។​ ម្តាយ​កាក់ ​សុវណ្ណច្ឆ័យ ថា​សេចក្ដី​សម្រេចបន្ត​ឃុំ​ខ្លួន​កូន​ប្រុស​​លោក​ស្រី​​របស់​​តុលា​ការ​ក្រុង​ភ្នំពេញ គឺ​អយុត្តិ​ធម៌ និង​ប៉ះពាល់​ដល់​សិទ្ធិ​កុមារ​ដែល​ច្បាប់​ត្រូវ​ការ​ពារ​ការ។ ​
មេធាវី​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធារណ៍​ស្នើ​សុំ​ដោះ​លែង​ក្មេង​ប្រុស​កាក់ ​សុវណ្ណច្ឆ័យ ឱ្យនៅក្រៅឃុំ​ ​