Show notes
ក្រុមយុវជន និងប្រជាសហគមន៍ដែលអាស្រ័យផលពីព្រៃឈើជិត២រយនាក់ (២០០) បង្ហោះសារអំពីគុណប្រយោជន៍នៃព្រៃឈើ និងអំពាវនាវឱ្យសាធារណជនចូលរួមការពារព្រៃឈើទាំងអស់គ្នា។ ពួកគាត់ធ្វើយុទ្ធនាការនេះនៅជុំវិញព្រៃព្រះរកាក្នុងខេត្តព្រះវិហារ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា ក្នុងបំណង ផ្ញើសារទៅអ្នកដែលបំផ្លាញភោគផលព្រៃឈើ ឱ្យភ្ញាក់ខ្លួនឡើង ហើយងាកមកចូលរួមការពារព្រៃឈើ និងស្តារព្រៃឈើឡើងវិញ។

