Show notes
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា បើរដ្ឋាភិបាលលោក ហ៊ុន សែន ចង់បានអ្នកវិនិយោគបរទេសចម្រុះជាតិសាសន៍នោះ គឺត្រូវវិលមកដើរផ្លូវប្រជាធិបតេយ្យឡើងវិញ ទើបប្រទេសសេរីហ៊ានមករកស៊ីនៅស្រុកខ្មែរបន្តទៀត។ ការលើកឡើងបែបនេះ គឺក្រោយពេលគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៅថ្ងៃទី០៩ ខែកក្កដានេះ។

