Show notes
អ្នកវិភាគនយោបាយ លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នឹងកាន់តែមានភាពតាន់តឹងបន្ថែមទៀត ក្រោយពេល សហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍និស្សិតយោធាកម្ពុជាចំនួន៦រូប។ ពួកគាត់ មើលឃើញថា ចំណាត់ការរបស់អាមេរិកនេះ ដោយសារកាដើរថយក្រោយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការផ្នែកយោធាកម្ពុជានិងសហរដ្ឋអាមេរិកធ្លាក់ចុះខ្លាំង ហើយកម្ពុជា នឹងទទួលរងនូវចំណាត់ការផ្សេងៗបន្ថែមទៀតពីសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាល មិនប្រកាន់ជំហរអព្យាក្រិតដោយបន្តលម្អៀងទៅរកចិនតែម្ខាង។

