Show notes
ពលករខ្មែរជាច្រើននាក់ដែលឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃបន្តរស់នៅយ៉ាងលំបាក ដោយគ្មានអាជ្ញាធរបញ្ជូនពួកគេទៅព្យាបាលជំងឺនោះទេ។ ស្ថានភាពបែបនេះធ្វើឱ្យពលករខ្មែរខ្លះធ្លាក់ខ្លួនឈឺធ្ងន់និងគ្មានប្រាក់ចាយវាយប្រចាំថ្ងៃឡើយ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលខ្មែរគួរតែចាត់វិធានការណ៍ជួយសង្គ្រោះអាយុជីវិតពួកគេជាបន្ទាន់។

