
សម្រាប់ភាគទី ៣ នៃវប្បធម៌ឌីជីថលផតខាសថ៍ អ្នកនាង វិញ សុជាតា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍ អំពីផលវិបាកដែលបង្កឡើងដោយសកម្មភាពយាយីតាមអនឡាញដែលកំពុងកើនឡើង និងវិធានការទប់ស្កាត់សកម្មភាពនេះ។ អ្នកនាង សុជាតា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Dec 15, 2023
32 min

សម្រាប់ភាគទី ២ នៃវប្បធម៌ឌីជីថលផតខាសថ៍ (Digital Culture Podcast) កញ្ញា ធេង សុរិយា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៃកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍អំពីការបៀតបៀននិងកេងប្រវ័ញ្ចផ្លូវភេទនិងរូបរាងកាយលើក្មេងស្រីនិងស្ត្រីវ័យក្មេងតាមអនឡាញ ឬអ៊ីនធឺណិត។ កញ្ញា ចរិយា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Dec 8, 2023
42 min

សម្រាប់ភាគទី ១ នៃវប្បធម៌ឌីជីថលផតខាសថ៍ កញ្ញា វណ្ណលី កែវមុត្តា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍ អំពីភាពមិនស្មើគ្នា ឬវិសមភាពនៃជំនាញនិងអក្ខរកម្មឌីជីថល រវាងបុរសនិងស្ត្រីនៅកម្ពុជា និងផលប្រយោជន៍ដែលសង្គមកម្ពុជាអាចទទួលបាន នៅពេលដែលវិសមភាពនេះត្រូវបានបង្រួម ។ កញ្ញា មុត្តា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Dec 1, 2023
27 min

ខណៈកំពុងបណ្តាក់ទុននិងបង្កើតទស្សនវិស័យថ្មីដើម្បីពង្រឹងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមានកង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនិយ័តកម្ម ស្របពេលដែលបច្ចេកវិទ្យានីមួយៗតែងបង្កើតជាបញ្ហានានាក្នុងសង្គមផងដែរ។ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីផលវិបាក និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់កម្មវិធីផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បានសម្ភាសអ្នកស្រាវជ្រាវបីរូប ដែលបានស្រាវជ្រាវនិងសរសេរជំពូកសៀវភៅអំពីវិស័យឌីជីថល។ លោកអ្នកនាងនឹងបានស្តាប់ផតខាសថ៍ទាំងបីភាគនេះ នៅថ្ងៃសៅរ៍ ទី ២ ទី ៩ និងទី ១៦ ខែធ្នូខាងមុខនេះ៕
Oct 25, 2023
1 min

នៅក្នុងភាគទី ១៦ ដែលជាភាគចុងក្រោយរបស់កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នកនាងឈ្វេងយល់ដឹងអំពីលំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក និងឥទ្ធិពលរបស់វាមកលើកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក អ៊ូ វីរៈ ស្ថាបនិកនិងប្រធានវិទ្យាស្ថានស្រាវជ្រាវ «វេទិកាអនាគត»។ លោក អ៊ូ វីរៈ គឺជាអ្នកជំនាញនិងអ្នកស្រាវជ្រាវឯករាជ្យអំពីកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ លោកក៏ជាអ្នកវិភាគដ៏លេចធ្លោមួយរូប អំពីបច្ចុប្បន្នភាពនៃបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្តួចផ្តើមនិងដឹកនាំឲ្យមានគម្រោងស្រាវជ្រាវនិងបោះពុម្ពជាសៀវភៅបីក្បាលដែលមានចំណងជើងថា «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» លោក វីរៈ ក៏បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកសម្រាប់កម្រងសៀវភៅនេះ ស្តីអំពីឥទ្ធិពលនៃលំហូរថ្មីនៃការផ្លាស់ប្តូរក្នុងពិភពលោក និងមកលើកម្ពុជា៕
Jun 15, 2021
35 min

នៅក្នុងភាគទី ១៥ នេះ លោកអ្នកនាងអាចឈ្វេងយល់ពីវិស័យសុខាភិបាលនៅកម្ពុជា និងកិច្ចការដែលកម្ពុជាចាំបាច់ត្រូវធ្វើ ដើម្បីធ្វើឲ្យអនាគតនៃវិស័យមួយនេះមានភាពប្រសើរឡើង តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជាសាស្ត្រាចារ្យផ្នែកសិត្ថិប្រចាំសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ លោក ស៊ុន ឆៃលាង បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុខាភិបាលកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Jun 1, 2021
39 min

នៅក្នុងភាគទី ១៤ នេះ លោកអ្នកនាងឈ្វេងយល់អំពីទស្សនវិស័យនៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក សឹង សុផាត អ្នកយកព័ត៌មានឲ្យវីអូអេ។ លោក សុផាត បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកស្តីអំពីវិស័យសារព័ត៌មាននៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត (Future Forum)៕
May 18, 2021
33 min

នៅក្នុងភាគទី ១៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា កាន់ វិច្ឆិកា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយកញ្ញា ហ៊ុយ សុខគា។ កញ្ញា សុខគា គឺជាអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រចាំស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
May 3, 2021
31 min

នៅក្នុងភាគទី ១២ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីទស្សនវិស័យនៃរដ្ឋបាលសាធារណៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោកបានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីវិស័យរដ្ឋបាលសាធារណៈរបស់កម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Apr 19, 2021
33 min

នៅក្នុងភាគទី ១១ នេះ លោកអ្នកនាងស្វែងយល់អំពីអនាគតរបស់ទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ និងកញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត (Future Forum)៕
Apr 5, 2021
35 min
Load more
